មិននៅស្ងៀម គាត់ចេញសុំទោសម្តងទៀត! លោក ភីតធើ តេមកប្រាប់ឯកឧត្ដម ប្រាក់ សុខុន ថាសោកស្ដាយខ្លាំង សុំទោសធ្វើឲ្យកម្ពុជាពិបាក ហើយ…
~ តាមការបញ្ជាក់នៅក្នុងសាររបស់ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសកម្ពុជា បានឱ្យដឹងថា លោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញ ~ ~ ~ នោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើ ~ ~ តេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩