អាណិតណាស់! មកស្តាប់ការនិយាយទូរស័ព្ទរវាងសន្តិសុខកំសត់ និងលោក ផែន វណ្ណះ សន្តិសុខគាត់និយាយឡើងញ័រមាត់ថា អរគុណខ្ញុំប្រៀបដូចជា…. (មានវីដេអូ)

~

នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ យោងតាមការឲ្យដឹងពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា: សំណុំរឿងមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លា.ប់នៅកន្លែងកើតហេតុ

~

~

~

នៅចំណុចខាងមុខធនាគារ ABA មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ក្រោយពីបានសាកសួរលើឈ្មោះ សឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឈ្មោះភឿង ភិរៈ

~

~

ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត។ ដំណឹងដ៏ល្អនេះបានធ្វើឲ្យមហាជនសប្បាយចិត្ត និងពេញចិត្ត ក្នុងនោះលោក ផែន វណ្ណះ បាន Live វីដេអូនិយាយអំពីបញ្ហានេះ ជាពិសេសក៏បានធ្វើការទំនាក់ទំនងទៅកាន់សន្តិសុខ ភឿង ភិរៈ និងបានសួរនាំបន្តិចបន្តួច ជាក់ស្តែង សន្តិសុខកំសត់ បាននិយាយទាំងញ័រៗថា អរគុណ រំភើបណាស់ ដែលប្រជាពលរដ្ឋខ្មែរគាំទ្រ ហើយលោកហាក់ដូចជារស់វិញម្តងទៀតចឹង៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

~

~

Leave a Reply

Your email address will not be published. Required fields are marked *