ស៊ែរបន្ទាន់! មានអ្នកជំងឺកូវីដ១៩ បានទៅដាក់លុយ ដកលុយប្រចាំនៅធនាគារ ABA សាខា បុរីកីឡា ជាញឹកញាប់ ហើយសូមអោយប្រជាពលរដ្ឋ….

~

យោងតាមការប្រកាសរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា: (កម្រិតហានិភ័យ: ៣) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវាកម្ម ឬចេញចូលជាប្រចាំ នៅធនាគារ ABA សាខា បុរីកីឡា ស្ថិតនៅអគារ ដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ (កម្រិតហានិភ័យ ២) ចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ (កម្រិតហានិភ័យ ៣)

~

~

~

មូលហេតុ អ្នកជំងឺកូវីដ១៩ បានទៅដាក់លុយ ដកលុយជាច្រើនដងនៅទីនោះ។ ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅវិទ្យាល័យបាក់ទូក – វិទ្យាល័យបឹងត្របែក – មណ្ឌលសុខភាពចាក់អង្រែក្រោម – មន្ទីរពេទ្យខ្មែរ-សូវៀត – សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) – មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *