មនុស្សល្អទេវតាជួយ! សន្តិសុខកំសត់ ភឿង ភីរះ ត្រៀមឡើងតុលាការព្រឹកនេះ មានមេធាវីជាច្រើនមកឈរចាំជួយមិនយកកម្រៃ និងមានអ្នកឧបត្ថមជាលុយដល់ទៅ…

~

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ សន្តិសុខកំសត់ឈ្មោះ ភឿង ភីរះ ដែលពាក់ព័ន្ធក្នុងករណីបា.ញ់យុវជនម្នាក់អោយស្លា.ប់ ត្រូវបានបញ្ជូនទៅតុលាការហើយ ខណៈពេលដែលមហាជនជាច្រើននៅតែសង្ឃឹមថាសន្តិសុខរូបនេះនឹងទទួលទោសស្រាល ក្នុងន័យថាលោកធ្វើបែបនេះដើម្បីតែការពារខ្លួនប៉ុន្នោះ។

~

~

~

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មានមេធាវីជាច្រើននាក់បានទៅជួបសន្តិសុខកំសត់ឈ្មោះ ភឿង ភីរះ ដោយប្រាប់ថាត្រៀមជានិច្ចក្នុងការជួយការពារក្តីនេះ ដោយមិនយកកម្រៃសេវ៉ាឡើយ ជាពិសេសទៀតនោះ គឺសន្តិសុខ ភឿង ភីរះ ក៏ទទួលបាននៅលុយចំនួន ១០០ដុល្លា ពីលោកវរសេនីយ៍ឯក លាងតុងសួរ តាមរយៈអធិការរងខណ្ឌសែនសុខម្នាក់ ដើម្បីឧបត្ថម្ភយកទៅប្រគល់ឱ្យជនសង្ស័យជាការលើកទឹកចិត្ត មុនពេលដែលជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

~

~

គួរបញ្ជាក់ថា សន្តិសុខខាងលើ មានអាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា។ នគរបាលរូបនេះបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ៕

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *