អីយ៉ា! ក្រោយទទួលព្យាបាល ពេលនេះ វី ឌីណែត ចេញលទ្ធផលហើយ
នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រ និង ក្រុមគ្រួសារមិត្តភក្តិរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ។
~
ឌីណែត ហាក់រំភើបចិត្តយ៉ាងខ្លាំង ដោយនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយពីនាងបានព្យាបាលតាំងពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងមកការឲ្យដឹងថា វី ឌីណែត បានជាសះស្បើយនេះដែរ ក៏ព្រោះតែតារាស្រីរូបនេះបានបង្ហោះ Story នៅលើគណនីហ្វេសប៊ុករបស់នាងមុននេះបន្តិច ។
~
លើសពីនោះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ពាក្យដំបូងដែលនាងបាននិយាយ នៅពេលដែលបានចេញពីបន្ទប់ព្យាបាលនោះគឺ «ខ្ញុំបានឃើញពិភពលោក ដ៏ស្រស់បំព្រងវិញហើយ» ៕
~