មេធំPfizer អ្នកអត់បានចាក់វ៉ាក់សុំាងកូវីដដូសទី៤ ប្រឈមការស្លា-ប់

~

~

ផ្អែកទៅតាមប្រភពចេញផ្សាយ​ news.yahoo ចុះនាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកប្រតិបត្តិរបស់ Pfizer លោក Albert Bourla បានចេញមុខនិយាយច្បាស់ៗថា ការចាក់វ៉ាក់ស៊ាំងដូសទី៤ គឺពិតជាត្រូវការចាំបាច់បំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងកូវីដ១៩ទៅថ្ងៃអនាគត។

~

~

លោក Bourla បានជំរុញ និង​លើក​ទឹក​ចិត្ត​ជាខ្លាំងទៅកាន់មនុស្សជាតិឱ្យទទួលយកនូវថ្នាំបង្ការដូសទី​៤ ឱ្យបានគ្រប់គ្នា។ កាលពីកន្លង ការទទួលយកវ៉ាក់ស៊ាំងដូសទី៣ គឺល្អគ្រប់គ្រាន់ហើយ សម្រាប់ទប់ស្កាត់នូវការឆ្លង និងបញ្ចៀសនូវហានិភ័យនូវការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងការស្លាប់។ ក៏ប៉ុន្តែ ប្រសិទ្ធភាពនៃថ្នាំបង្ការនីមួយៗ វាមិនមានរយៈពេលយូរនោះទេ ហេតុនេះ វ៉ាក់ស៊ាំងដូសទី៤ គឺចាំបាច់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំងប្រឆាំងនឹងការរីករាលដាលនៃវីរុសកុវីដ១៩បន្តទៅមុខទៀត។

~

~

តួយ៉ាងណាបច្ចុប្បន្ននេះ សន្ទុះវីរុសអូក្រុងកំពុងតែរាតត្បាតខ្លាំង ដូច្នេះការចាក់វ៉ាក់ស៊ាំងជំរុញបន្ថែម គឺជាការដែលល្អបំផុតក្នុងការបង្កើនការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុសឆ្លង។

~

គូសបន្ថែមផងថា បើទៅតាមប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានក្រើនរំលឹកជាច្រើនរួចមកហើយថា ការចាក់វ៉ាក់ស៊ាំងកូវីដ១៩ ក៏នៅតែជាចំណុច ដ៏ក្តៅគគុកនាពេលនេះ។

~

~

ដោយបច្ចុប្បន្ននេះយើងសង្កេតឃើញថា បងប្អូនយើងមួយចំនួន ដែលគាត់កំពុងតែឆ្លង ឬក៏បានឆ្លងនូវវីរុសអូមីក្រុងហើយ​ គាត់មិនមានភាពចាំបាច់នៅក្នុងការចាក់ដូសជំរុញនោះទេ ក៏ប៉ុន្តែនៅពេលដែលបងប្អូនជា បាន៤ខែឡើងលើ គឺជាពេលវេលាមួយដែលបងប្អូនចាំបាច់ត្រូវទៅទទួលយកនូវវ៉ាក់ស៊ាំងកូវីដ១៩នេះ។

~

ដោយឡែកសម្រាប់បងប្អូនដែលដល់វេនត្រូវចាក់នូវដូសទី៣ ឬដូសជំរុញនេះ សូមឱ្យបងប្អូនអញ្ជើញទៅចាក់ឱ្យបានគ្រប់ៗគ្នា ពីព្រោះជាការសំខាន់ណាស់ នៅពេលដែលយើងបានស្រោចស្រពវ៉ាក់ស៊ាំងបានគ្រប់គ្នាជាពិសេសនូវដូសទី៣ ឬក៏ដូសជំរុញនេះគឺសំខាន់មែនទែន។ ហើយប្រសិនបើបងប្អូនមិនទទួលយកនូវដូសទី៣ ឬដូសជំរុញនេះទេ មានន័យថា កងការពារនៅក្នុងសរីរាង្គកាយរបស់បងប្អូននឹងធ្លាក់ចុះ នៅពេលណាដែលបងប្អូនចាក់ដូសទី២រួច ចំនួន៤ខែឡើងនេះ មានន័យថា កងការពារនៅក្នុងសរីរាង្គកាយរបស់បងប្អូននឹងធ្លាក់ចុះជាបណ្តើរៗ ហើយរហូតដល់ចន្លោះខែទី៦ និងខែទី៨ កងការពាររបស់បងប្អូននឹងត្រូវធ្លាក់ចុះអស់តែម្តង។

~

កត្តានេះដែរ សរីរាង្គរបស់បងប្អូនហាក់ដូចជា មិនបានចាក់វ៉ាក់ស៊ាំងដូចគ្នា ពីព្រោះក្នុងខ្លួនអស់កងការពារទៅហើយ។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះចំណុច ហើយនៅពេលណាដែលកងការពារនក្នុងខ្លួនយើងធ្លាក់ទាប វីរុសអូមីក្រុង ឬវីរុសកូវីដ១៩នេះ នឹងវាយលុកចូលសរីរាង្គរបស់យើងខ្លាំងក្លា និងធ្វើឱ្យមានសភាពធ្ងន់ធ្ងរនៅពេលដែលយើងឈឺការវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ គឺអាចកើតមានឡើងគ្រប់ពេលវេលា ហើយសេចក្តីស្លា-ប់ក៏អាចនឹងប្រឈមមុខចំពោះយើងដែរ៕

Leave a Reply

Your email address will not be published.