ក្តៅៗ!! ករណីចាប់ឆ្កែ Husky យកទៅធ្វើស៊ី ពេលនេះសមត្ថកិច្ចឃាត់ខ្លួន9នាក់ បញ្ជូនទៅតុលាការហើយ

~

~

ករណីចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូន យកទៅធ្វើស៊ី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ដើម្បីយកទៅធ្វើការសាកសួរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ ករណីនេះ កើតឡើងនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

~

~

ឯកឧត្តម​ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់វិទ្យុបាយ័នថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ដើម្បីសាកសួរពាក់ព័ន្ធករណីចាប់សត្វឆ្កែយកទៅស-ម្លា-ប់ធ្វើម្ហូប។ ម្ចាស់ឆ្កែទាំងបីក្បាលឈ្មោះ លី ធីឌីន ភេទស្រី អាយុ ៦២ឆ្នាំ នៅភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត ។

~

~

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីបុរសជាម្ចាស់ឆ្កែបានស្រែ-កទ្រ-ហោ-យំយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសត្វឆ្កែជាទីស្រឡាញ់របស់គាត់ត្រូវបានក្រុមកម្មករសំណង់មួយក្រុម នៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត ស-ម្លា-ប់និងកា-ប់ជាកង់ៗ ដើម្បីធ្វើម្ហូបក្លែមជាមួយ-ស្រា។

~

រឿងរ៉ាវមួយនេះ បានធ្វើឲ្យកក្រើកនៅលើបណ្តាញសង្គម និងមានការប្រតិកម្មរិះ-គ-ន់យ៉ាងខ្លាំងទៅលើក្រុមកម្មករដែលចា-ប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូនដែលជាទីស្រឡាញ់យកទៅធ្វើស៊ី។

~

ជាមួយគ្នានៅល្ងាចថ្ងៃទី ១២ ខែមិនា ឆ្នាំ២០២២ដដែរនេះ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបញ្ចាក់ថា សត្វក៏ត្រូវតែមានយុត្តិធ-ម៏ដែរ ករណីចា-ប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ។

~

Leave a Reply

Your email address will not be published.