កាន់តែអាណិត ក្រោយលោក ករុណា ពេជ្រ និយាយថា ថ្ងៃនេះ ខ្ញុំកោសក់ គឺថ្ងៃដែរ ខ្ញុំ ស្រក់ទឹកភ្នែកពិបាកចិត្តជាងគេ ដោយបាត់លោក ឪពុក ដែរបានត្រឹម បន្សល់ពាក្យយ៉ាងខ្លី ដោយបែបនេះថា…

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀងលោក ករុណា ពេជ្រ បានជួបទុក្ខធំ ដោយសារតែលោកប៉ារបស់លោក បានទទួលមរណភាពហើយ ដោយស្រណោះខ្លាំងពេក រូបលោក បានត្រឹមបញ្ចេញអារម្មណ៍សោកស្តាយ ថា៖ “ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…” ។

~

~

ក្រោយទទួលដំណឹងដ៏សែនសោកសៅនេះភ្លាម គេបានឃើញតារាល្បីៗ និងមិត្តភក្តិ មិត្តរួមការងារជាច្រើន បានអញ្ជើញមកចូលរួមពិធីបុណ្យស ព លោកប៉ា របស់ លោក ករុណា ពេជ្រ ផងដែរ ព្រមទាំងទឹកមុខដ៏សែនក្រៀមក្រំ។

~

~

បុគ្គលល្បីទាំងនោះ មានដូចជា ពិធីករ ប៉ែន ចំរុង តារាកំប្លែង អ្នកនាង កាតុ តារាចម្រៀង អ្នកនាង សុគន្ធ និសា តារាចម្រៀង លោក ជួប ច័ន្ទកក្កដា (ហៅរ៉ូលីន) នៅមានតារាផ្សេងៗ និង មានភ្ញៀវកត្តិយស ជាច្រើននាក់ទៀតផងដែរ។

~

~

លុះមកដល់ព្រឹកថ្ងៃទិ១៥ ខែតុលា ឆ្នាំ ២០២១ នេះ រូបលោកបានបង្ហោះរូបភាព ដែលបានបង្ហាញពីសកម្មភាពការកោសក់ ក្នុងថ្ងៃបុណ្យស ព របស់ លោកប៉ា ហើយទាំងពោលពាក្យ រំជួលចិត្តមួយឃ្លាទៀតថា៖ “កាតព្វកិច្ច ចុងក្រោយ ដែលកូនកំពុងបំពេញជូនប៉ា …ចាប់ពីថ្ងៃនេះទៅ កូនមានតែពាក្យប៉ា ក្នុងចិត្តទេ….

~

~

កូនពិតជាមោទនះភាពដែលបានកើតជាកូនប៉ា បានតស៊ូឆ្លងកាត់របត់ជីវិតយ៉ាងច្រើនជាមួយប៉ា …សូម្បីវេលានាទីចុងក្រោយរបស់ប៉ានាពេលនេះ ក៏មានបងប្អូនជិតឆ្ងាយ ក្នុងប្រទេស ក្រៅប្រទេស បងប្អូនក្នង Facebook បណ្តាញសារពត៌ជាច្រើន បានកំពុងផ្ញើសារចូលរួមរំលែកទុក្ខ សោកស្តាយយ៉ាងច្រើនជាអនេក ហួសអ្វីដែលបានកូនគិត

~

~

ក្នុងពេលដែលកូនកំពុងត្រូវប៉ាចាកចេញទៅមិនអាចវិលត្រឡប់វិញ… សូមផលបុណ្យដែលកូនកំពុងសាងនាពេលនេះ នឹងបានដល់ប៉ា សូមអោយប៉ាជួបតែសុខកុំបីខាន … ហើយសូមផលបុណ្យនេះដែរ សូមបានដល់បងប្អូនទាំងអស់ដែលបានកំពុងចូលរួមចំណែកជាពេលវេលា ទឹកចិត្ត ការរាប់អាន ចូលរួមរំលែកទុក្ខនាពេលនេះ បានទទួលផលបុណ្យស្មើគ្នា ណា បងប្អូនណា…”៕

~

~

~

~

~

~

~

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.