ឃើញលោកយាយចាស់ម្នាក់ អាយុ៨៦ឆ្នាំ ជិះកង់លក់នំ ស្រាប់តែ​វីហ្សា និងថមមី ធ្វើរឿងមួយនេះ…

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយទទួលបានជោគជ័យខ្លាំងទៅលើអាជីវកម្ម និងការងារសិល្ប: លោកថមមី និងភរិយា អ្នកនាង សួស វីហ្សា ក៏ទទួលបានការគាំទ្រពីសំណាក់មហាជនឡើងភ្លូកទឹកភ្លូកដី ដោយមានអ្នកចូលមើលការឡាយផ្ទាល់រហូតដល់រាប់សិបម៉ឺននាក់ថែមទៀតផង។

~

~

យ៉ាងណាមិញ នៅប៉ុន្មានម៉ោងមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់លោកថមមី បានបង្ហាញសារមួយឃ្លា និងរូបថតប៉ុន្មានសន្លឹក ដោយបានបង្ហាញនូវអំពើមនុស្សធម៌ ក្រោយឃើញលោកយាយវ័យ៨៦ឆ្នាំម្នាក់ បណ្តើរកង់ដើរលក់នំ រហូតធ្វើឲ្យលោកឈប់ឡាន និងជូនជាថវិកាដល់លោកយាយថែមទៀតផង។

~

~

នៅក្នុងសារនោះ លោកថមមីបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ លោកយាយចាស់អាយុ ៨៦ឆ្នាំម្នាក់ ជិះកង់បណ្តើររុញកង់បណ្តើរដើរលក់នំរស់នៅជួលបន្ទប់ជួលគេនៅតែឯងនៅភ្នំពេញធ្វើនំលក់ ចៃដន្យបានជួបប្តីប្រពន្ធខ្ញ៉ំតាមផ្លូវ អាណិតណាស់ពួកយើងក៍បានជូនជាសទ្ធាទានខ្លះៗតាមលទ្ធភាពដល់គាត់បានដោះស្រាយជីវភាពរស់នៅខ្លះ និងទុកគ្រាន់អោយគាត់បានទៅស្រុកកំណើតធ្វើបុណ្យ

~

លោកយាយគាត់សប្បាយចិត្តដល់ថ្នាក់យំ ហើយគាត់យំជូនពរដល់យើងខ្ញ៉ំទាំងទឹកភ្នែក អាណិតណាស់យាយគេយាយយើង ម៉ែគេម៉ែយើង តែសូមអធ្យាស្រ័យផងដែលវីសាមិនបានចុះមកដោយសារគាត់ស្លៀកសំពត់ខ្លីខ្លាចមានគេរិះគន់ណាលោកយាយ

~

សូមជូនពរផលបុណ្យទាំងអស់ដល់ក្រុមគ្រួសារខ្ញ៉ំដល់កូនស្រីខ្ញ៉ំJennyផង 🙏 ជាពិសេសបងប្អូនកម្ពុជាយើងទាំងអស់🇰🇭 ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

~

~

Leave a Reply

Your email address will not be published. Required fields are marked *