សែនអាណិតម្លេះទេ!! ទើបតែអាយុ ១៦ ឆ្នាំ បែរត្រូវមករែកពន់រៀបចំស.ពម្ដាយម្នាក់ឯង ហើយគ្មានញាតិចូលរួមទៀត

ក្មេងស្រីម្នាក់ឈ្មោះ អឿន ស៊ីណា អាយុទើបតែ ១៦ ឆ្នាំសោះ ស្រាប់តែត្រូវមករែកពន់ដ៏ធ្ងន់ធ្ងរមួយ ដោយត្រូវមករៀបចំពិធីបុណ្យសពតែម្នាក់ឯង ខណៈម្ដាយជាទីស្រឡាញ់របស់ខ្លួនបានបាត់បង់ជីវិត កាលពីព្រលប់ថ្ងៃទី ២២ ខែកក្តដា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិ ០២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បានឱ្យដឹងផងដែរថា តាមរយ:ការតេស្តរហ័ស ក្នុងពេលជូនម្តាយទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត គឺការស្លា.ប់របស់ម្តាយនាង មិនជាប់ពាក់ព័ន្ធនិងកូ.វីដ-១៩ ទេ រួមទាំងរូបនាងផងដែរ ។

~

~

~

ម្តាយរបស់ក្មេងស្រីរូបនេះ បានផុតដង្ហើមក្នុងមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះបានឡើយ ព្រោះការសេ.ពសុ.រាហួសប្រមាណ ទើបបណ្ដាលឱ្យបាត់បង់ជីវិតក្នុងវ័យ ៤៤ ឆ្នាំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

~

ក្រៅពីការបាត់បង់នេះទៀតសោត ក្មេងស្រីរូបនេះបានបញ្ជាក់ឱ្យដឹងថា នាងមានបងប្អូនបង្កើតចំនួន ០៣ នាក់ ខណៈដែលខ្លួនជាកូនស្រីពៅ និង ត្រូវរ៉ាប់រងបន្ទុកនេះតែម្នាក់ឯង ។

~

~

ចំណែកឯបងប្រុសរបស់ក្មេងស្រីរូបនេះ ត្រូវជាប់ឃុំខ្លួន ធ្វើចត្តាឡីស័កករណីពាក់ព័ន្ធកូ.វីដ-១៩ ដោយតេស្តរហ័សឃើញអវិជ្ជមាន ខណៈដែលបងប្រុសម្នាក់ទៀត គឺបាត់ដំណឹងមិនដឹងនៅឯណានោះឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីឃើញកម្សត់បែបនេះ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលឃុំបាក់ខ្លង លោក អៀវ កុសល និង លោក អ៊ី ប៉ូច អនុភូមិ ០២ បានខ្នះខ្នែងទទួលភារកិច្ចនេះ និង បានជួយជាថវិកា ចំនួន ៣៥ ០០០០ រៀល និង សន្យាឱ្យមេភូមិចុះអំពាវនាវរកថវិកា នៅថ្ងៃបន្ទាប់ ដើម្បីយកមកជួយសម្រួលក្នុងពិធីបូជាសពរបស់ម្តាយនាង ៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *