ឃើញអ្នកគាំទ្រមួយចំនួន ថាបទថី្មរបស់លោកសម្លេងម៉ាញ៉េកពេក ស្រាប់តែ លោក ខេមរៈ សេរីមន្ត តបវិញយ៉ាងគួរឲ្យស្រលាញ់ថា …

លោក ខេមរៈ សេរីមន្ត ដែលជាតារាចម្រៀងប្រុសរបស់ផលិតកម្មរស្មីហង្សមាស នៅតែរក្សាភាពល្បីល្បាញបាន ទោះបីជាទីផ្សារតន្រ្តីនៅពេលបច្ចុប្បន្ននេះកំពុងតែមានការប្រកួតប្រជែងខ្លាំងក៏ដោយក្តី។

~

~

មួយរយៈចុងក្រោយនេះ គេបានឃើញលោកចេញនូវបទចម្រៀងថ្មីៗដ៏ពីរោះ ដែលតែងតែបម្រើដល់អារម្មណ៍របស់អ្នកគាំទ្រ។​​ក្នុងនោះដែរ បទចម្រៀងរបស់​លោកមួយបទដែលមានចំណងជើងថា «ហីៗ» និង «នឹកបងខ្លះទេ»

~

~

ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន។ ចម្រៀងមួយបទនេះបានច្រៀងឡើងដោយបញ្ជូលនូវអារម្មណ៍ និងទឹកដមសម្លេង ដែលអាចធ្វើឲ្យអ្នកដែលកំពុងខូចចិត្តស្រក់ទឹកភ្នែកមិនដឹងខ្លួន៕

~

~

ទោះបីជាយ៉ាងកី្ត សម្លេងមួយ មិនអាចគាប់ចិត្តត្រចៀកមនុស្ស១លាននាក់បាន នោះទេ ។ ក៏មានអ្នកគាំទ្រមួយចំនួនបានបញេ្ចញមតិថា ថាបទថី្មរបស់លោកសម្លេងម៉ាញ៉េក ។

~

~

លឺដូច្នេះ លោក ខេមរៈ សេរីមន្ត តបវិញយ៉ាងគួរឲ្យស្រលាញ់ថាម្ហូបមួយតុមិនអាចមានរស់ជាតិដូចគ្នាទាំងអស់ទេមានផ្អែម ប្រៃ សាប ជូ ល្វីង ហិល ចូលចិត្តមួយណាញ៉ាំមួយនឹងបាន

~

មនុស្សយើងមានចំណូលចិត្តមិនដូចគ្នាទេទោះហាងយើងលក់ដាច់យ៉ាងណាក៏យើងត្រូវតែច្នៃម្ហូបរស់ជាតិថ្មីៗទៀតសំរាប់ភ្ញៀវជំនាន់ក្រោយទៀតដែរណាប្អូន

~

~

~

~

~

~


Leave a Reply

Your email address will not be published. Required fields are marked *