ក្រោយប្រកាសចេញពីសិល្បៈក្ដែងៗហើយមហាជនរិះគន់ខ្លាំង ស្រាប់តែ ខ្ញុង យ៉ាងកំសត់បែបនេះថា …

ប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្ដាញសង្គម បន្ទាន់ពីនៅសុខៗស្រាប់តែ តារាកំប្លែងល្បីឈ្មោះ នាងខ្ញុង បានចេញមកឡាយក្នុងគណនីហ្វេសប៊ុករបស់ខ្លួនក្ដែងៗថា នាងនឹងចេញពីសិល្បៈ ព្រមទាំងចោទជាសំណួរទៅកាន់មហាជនវិញថា

~

~

~

ប្រសិនបើនាង ចេញពីសិល្បៈតើមហាជនអាចស្រឡាញ់នាងដូចដើមទេ? ជុំវិញបញ្ហាដែលនាង ខ្ញុង និយាយថាខ្លួនចេញពីសិល្បៈនេះ បានធ្វើឱ្យអ្នកគាំទ្រមានការការងឿងឆ្ងល់យ៉ាងខ្លាំង ទោះបីជាពួកគេទទូចសួរប៉ុណ្ណាក៏តារាកំប្លែងនាង ខ្ញុង មិនព្រមនិយាយបកស្រាយឱ្យច្បាស់លាស់ទេ ដែលរឿងនេះដែរ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនសោកស្តាយយ៉ាងខ្លាំង

~

~

~

ដោយហេតុថានាងជាតារាកំប្លែងម្នាក់ដែលតែងនាំស្នាមញញឹម និង ភាពរីករាយជូនមហាជនមករហូត ហើយបើនាងឈប់មែននោះ ពិតជាគួរឱ្យស្ដាយខ្លាំងណាស់។ដោយឡែក កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ស្រាប់តែតារាកំប្លែងនាងខ្ញុង បានចេញមុខបកស្រាយតាមរយៈបទសម្ភាសមួយ

~

~

~

ដោយក្នុងនោះ នាងបាននិយាយថានាង ពុំបានចង់ឈប់ពីវិស័យសិល្បៈនោះទេ ដោយអ្នកនាង គ្រាន់តែចង់បញ្ចប់កុងត្រាជាមួយនឹងស្ថានីយទូរទស្សន៍ CTN តែប៉ុណ្ណោះ។ ជាមួយនឹងបំណង ដែលចង់ឈប់នេះ អ្នកនាង បានបញ្ជាក់ប្រាប់ថា ដោយសារតែមានភាពមមាញឹកជាមួយនឹងជីវិតផ្ទាល់ខ្លួន និង ត្រូវមើលថែកូន ព្រមទាំងគ្រួសាររបស់អ្នកនាង ព្រោះមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការបំពេញការងារ។ លើសពីនេះ អ្នកនាង គ្រាន់តែមិនចង់ធ្វើការយកតែប្រាក់ខែ ខណៈដែលនាងមិនអាចបំពេញការងារបានល្អ៕

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *